ការប៉ិនប្រសព្វក្នុងការសរសេរចំណងជើងអត្ថបថ
សំរាប់គេហទំព័រជាការរួមចំណែកមួយដ៏សំខាន់ណាស់
ដើម្បីអោយការស្វែងរកមានប្រសិទ្ធភាពខ្ពស់ និងបង្កើននូវចំនួនអ្នកទស្សនា។
ការប៉ិនប្រសព្វក្នុងការសរសេរចំណងជើងអត្ថបថ
សំរាប់គេហទំព័រជាការរួមចំណែកមួយដ៏សំខាន់ណាស់
ដើម្បីអោយការស្វែងរកមានប្រសិទ្ធភាពខ្ពស់ និងបង្កើននូវចំនួនអ្នកទស្សនា។
សំរាប់ការសរសេរអត្ថបថកាសែត ឬទស្សនាវដ្តី
អ្នកសរសេរចំណងជើងតែងតែយកពាក្យប្លែកៗ ឬពាក្យពេញនិយមមួយចំនួនមកដាក់ជាចំណងជើង
ប៉ុន្តែយុទ្ធសាស្ត្រនេះមិនអាចយកមកប្រើជាមួយប្រព័ន្ធអ៊ីនធឺណែតបានទេ។
ចំណងជើងទស្សនាវដ្តី ឬកាសែត មានការប្រកួតប្រជែង ចំពោះតែពីរបីប្រភេទសារពត៌មាន ដែលដាក់លក់នៅក្បែរគ្នាតែប៉ុណ្ណោះ
ប៉ុន្តែសំរាប់ចំណងជើងនៅលើគេហទំព័រវិញ ត្រូវប្រកួតប្រជែងជាមួយនឹងចំណងជើង
រាប់រយលានដ៏ទៃទៀត។
នៅពេលដែលអ្នកសរសេរចំណងជើងអត្ថបថសំរាប់គេហទំព័រ
ត្រូវតែយល់អោយបានច្បាស់ចំពោះសញ្ញាចុចពីរ ":"
ដែលត្រូវបានចែកចេញជាពីរផ្នែក។ ផ្នែកដំបូងគឺសំរាប់បញ្ជាក់ប្រាប់ឧបករណ៏ស្វែងរក
នូវពាក្យដ៏ជាក់លាក់ណាមួយក្នុងការស្វែងរក និងផ្នែកបន្ទាប់សំរាប់ការទាក់ទាញអ្នកអាន
ដោយមានការប្រើពាក្យជាគុណនាមច្រើន។
បើសិនជាចំណងជើងរបស់អ្នកវែង
អ្នកអាចដាក់ពាក្យគន្លឹះពីរបីពាក្យនៅក្នុងសញ្ញា " " បាន ឧទាហរណ៏ដូចជា
(គន្លឹះក្នុងការសរសេរអត្ថបថ សំរាប់គេហទំព័រ "ចំណងជើងដែលទាក់ទាញ"
អ្នកទស្សនាអោយបានច្រើន) ដូច្នេះឧបករណ៏ស្វែងរកនឹងពាំនាំតែពាក្យ
"ចំណងជើងដែលទាក់ទាញ" យកមកបង្ហាញតែប៉ុណ្ណោះ។
ការសរសេរចំណងជើងបានល្អទៅតាមបទឋានបច្ចេកវិទ្យា
នាំផលប្រយោជន៏អោយគេហទំព័ររបស់អ្នកពីរយ៉ាង ទីមួយ៖
ឧបករណ៏ស្វែងរកនឹងដាក់គេហទំព័ររបស់អ្នកនៅលើគេបំផុត។ ទីពីរ៖
ទាញចំណាប់អារម្មណ៏អ្នកអាន និងធ្វើការចែករំលែកទៅតាមបណ្តាញសង្គមនានា៕