មានទស្សនៈខុសៗគ្នា ចំពោះការរស់នៅក្នុងសង្គមបច្ចុប្បន្ន
ទៅលើជីវភាពនៃការងារ សំរាប់ប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។ អ្នកខ្លះគិតថាការធ្វើការអោយគេវាងាយស្រួលជាង
ដល់ខែរបើកលុយៗ ឯអ្នកខ្លះទៀតចូលចិត្ត បង្កើតមុខរបរដោយខ្លួនឯង។
តើទស្សនៈទាំងពីរនេះមួយណាល្អជាង?
១) ដាក់ការរកប្រាក់ជាចំបង
ធ្វើការអោយគេ សន្សំលុយ ចំណាយតិចជាងចំណូល និងមិនលោភលន់
នេះជាជីវិតមានសុភមង្គលបំផុតសំរាប់មនុស្សទូទៅ។ ដែលទាំងនេះផ្ទុយពីគំនិតអ្នក
ដែលធ្វើការអោយខ្លួនឯង ព្រោះគាត់តែងតែចង់យកលុយរបស់គាត់ ទៅវិនិយោគលើមុខរបរផ្សេងៗ
បើមិនបានគាត់សំរាន្តមិនលក់ទេ។
២) ជីវិតរិៈថាំក្នុងគ្រួសារ
អ្នកដែលធ្វើការអោយខ្លួនឯង មានអត្តចរិកពូកែរិៈថាំ
មិនហ៊ានទិញរបស់របរល្អសំរាប់ប្រើប្រាស់ក្នុងគ្រួសារទេ ព្រោះគាត់ទុកលុយនោះសំរាប់លើកស្ទួយអាជីវកម្មរបស់គាត់។
ចំណែកឯអ្នកធ្វើការអោយគេវិញ ចូលចិត្តទិញរបស់ដែលថ្លៃហើយមានគុណភាពមកប្រើប្រាស់
ព្រោះក្នុងរង្វង់សង្គមការងាររបស់គាត់មានតែអ្នកចាំរិៈគន់ភាគច្រើន។
៣) ហ៊ានប្រថុយនឹងស្ថានភាពចំពោះមុខ
អ្នកដែលធ្វើការអោយខ្លួនឯង ចូលចិត្តហក់លោត
បើគាត់បរាជ័យនោះគាត់ចាត់ទុកថាជាបទពិសោធន៏។ ប៉ុន្តែបើគាត់មើលឃើញនូវសញ្ញាវិជ្ជមានវិញ
នោះគាត់នឹងស្វះស្វែងរកទុនបន្ថែមដើម្បីផ្គត់ផ្គត់នូវអាជីវកម្មរបស់គាត់ជាក់ជាមិនខាន។
៤) ស្រលាញ់ទ្រព្យសម្បត្តិច្រើនជាងការប្រើប្រាស់
គំនិតរបស់អ្នកដែលធ្វើការអោយខ្លួនឯង
ចូលចិត្តប្រើលុយអោយមានប្រយោជន៏ តាមដែលគាត់អាចធ្វើទៅបាន ឧទាហរណ៏ដូចជា
ទិញម៉ូតូកង់បីដប់គ្រឿងទុកជួលអោយគេរត់ឌុប ដែលចំនួនទឹកលុយដដែលនេះអ្នកធ្វើការអោយគេ
នឹងយកទៅទិញឡានសេរីថ្មីមួយដើម្បីជិៈទៅធ្វើការ។
៥) មានមហិច្ឆតាខ្ពស់
យើងទាំងអស់គ្នាត្រូវបានបង្រៀនកុំអោយសំលឹងខ្ពស់ពេក
ក្រែងធ្លាក់មកវាឈឺ។ ប៉ុន្តែសំរាប់ទស្សនៈអ្នកដែលធ្វើការអោយខ្លួនឯងវិញ
គឺមានមហិច្ឆតាខ្ពស់ណាស់។ គាត់ចូលចិត្តធ្វើអ្វីដែលគេគិតថាទៅមិនរួច អោយទៅរួច
ព្រោះពួកគាត់គិតថាអាជីវកម្មមិនមែនជាជោគវាសនា តែជាការរិៈគិត។
បើតាមទស្សនៈរបស់ខ្ញុំផ្ទាល់គិតថា ការធ្វើការអោយគេគឺគ្រាន់តែជាការដោះទាល់មួយគ្រាតែប៉ុណ្ណោះ
បើសិនជាមានឱកាសខ្ញុំនឹងប្រកបមុខរបរមួយដែលមិនប៉ៈពាល់ដល់ម៉ោងការងារគេ។
តែបើសិនជាគេរករឿងខ្លាំង ទើបសុំគេលាឈប់ ហើយមកប្រកបអាជីវកម្មរបស់ខ្ញុំយ៉ាងពេញទំហឹងតែម្តង៕