ការបង្កើតគំនិតអាជីវកម្មថ្មីមួយ
គឺជារឿងដ៏អស្ចារ្យណាស់សំរាប់ពាណិជ្ជករ ប៉ុន្តែបើគ្មានដើមទុនទេ
គំនិតទាំងអស់នោះគ្រាន់តែជាខ្យល់តែប៉ុណ្ណោះ ព្រោះវិនិយោគទុនភាគច្រើនបានគិតថា
គំនិតអាជីវកម្មរបស់ពួកគេ នឹងមិនទៅណាឆ្ងាយឡើយ
បើសិនជាគ្មានដើមទុនគ្រប់គ្រាន់សំរាប់ពង្រីកមុខរបរមួយនោះ។
ដែលទាំងអស់នេះគ្រាន់តែ
ជាការស្រមើស្រមៃរបស់មនុស្សមួយចំនួនតែប៉ុណ្ណោះ។
មានការអៈអាងពីអ្នកជំនាញខាងពាណិជ្ចកម្មថា៖ បើសិនជាហ៊ានតាំងខ្លួនឯងជាវិនិយោគទុនហើយ
គួរតែចាប់ផ្តើមពីបាតដៃទទេទើបបានគេហៅថាអ្នកខ្លាំង។
មិនប្រាកដទេថាអ្នកដែលចាប់ផ្តើមអាជីវកម្មដោយមានដើមទុនរាប់រយលានដុល្លារ
អាចធ្វើអោយអាជីវកម្មរបស់ពូកគេ រីកចំរើនទៅមុខជារៀងដ៏រាប
ប៉ុន្តែអ្វីដែលយើងទាំងអស់គ្នាមិនបានដឺងនោះគឺ
គេមិនបានប្រកាសជាសាធារណៈថាក្រុមហ៊ុនរបស់ពួកគេ ក្ស័យធនទៅហើយ។
ប្រសិនបើមានគំនិតនិងផែនការរបស់អ្នកទៅលើអាជីវកម្មអ្វីមួយហើយ
អ្នកគួរតែសាកល្បងជាមួយនឹងចំនួនទឹកលុយដ៏តិចតួចទាំងនោះ
ឬក៏ផ្អែកទាំងស្រុងទៅលើគោលគំនិត និងចំណេះដឹងដែលអ្នកមានទុកធ្វើជាដើមទុនវិញ។
ខាងក្រោមនេះជាគន្លឹះទាំងប្រាំបី ដែលអាចជួយឱ្យអ្នកទទួលបានគោលគំនិត
ក្នុងការបង្កើតអាជីវកម្មថ្មីមួយ។
1. កសាងអាជីវកម្មរបស់អ្នកនៅជុំវិញអ្វីដែលអ្នកបានដឹង
ជំនួសឱ្យការប្រកបអាជីវកម្មមិនដឹងទិសតំបន់ពិតប្រាកដ
អ្នកគួរតែរកមុខរបរមួយដែលអ្នកមានជំនាញនិងចំណេះដឹងខាងហ្នឹងស្រាប់។
ទាំងនេះអាចជួយកាត់បន្ថយនូវចំណាយផ្សេងៗ ដូចជាការជួលទីប្រឹក្សារ ឬអ្នកជំនាញមកអោយជួយកិច្ចការរបស់អ្នក។
2. ប្រាប់អ្នកដ៏ទៃពីអ្វីដែលអ្នកកំពុងធ្វើ
ជូនដំណឹងដល់ក្រុមគ្រួសារ, មិត្តភក្តិ, ដៃគូរអាជីវកម្ម
និងអតីតក្រុមរួមការងារអំពីអាជីវកម្មថ្មីរបស់អ្នក។ ហៅទូរស័ព្ទ
ផ្ញើអ៊ីម៉ែល
និងធ្វើឱ្យការវិនិយោគថ្មីរបស់អ្នកត្រូវបានគេស្គាល់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អ្នក។
មិត្តភក្តិ
និងសមាជិកក្រុមគ្រួសារអាចជួយអ្នកក្នុងការផ្សព្វផ្សាយទៅកាន់អតិថិជនរបស់ពួកគេផងដែរ
ដែលនេះហៅថាទីផ្សារខ្សែរស្រលាយ (grassroots marketing) ដោយមិនចាំបាច់ចំណាយប្រាក់អស់មួយរៀលផង។
3. ចៀសវាងការចំណាយដែលមិនចាំបាច់
អ្នកនឹងមាការចំណាយច្រើន ហើយមានមួយចំនួនទៀតមិនអាចជៀសវាងបានផង។
អ្វីដែលអ្នកអាចជៀសវាងបានគឺកុំចំណាយច្រើនពេក។
យកអ្វីមួយធម្មតាដូចជានាមប័ណ្ណអាជីវកម្ម
អ្នកអាចបោះពុម្ភនាមប័ណ្ណក្រដាសជំនួសអោយជ័រក៏បាន
ដែលនេះអាចជួយសន្សំលុយដល់ខ្ទង់រយដុល្លារឯណោះ។ ធ្វើការសន្សំសំចៃក្នុងការចាប់ផ្តើម
អាចជាភាពខុសគ្នារវាងជោគជ័យនិងបរាជ័យក្នុងការបង្កើតអាជីវកម្ម។
4. មិនត្រូវបានកប់ក្នុងបំណុលកាតឥណទាន
កុំព្យូទ័រថ្មី, គ្រឿងសង្ហារឹមការិយាល័យ,
ទូរស័ព្ទ និងគ្រឿងផ្គត់ផ្គង់ដ៏ទៃទៀត
អាចបន្ថែមនូវបំណុលយ៉ាងលឿនទៅលើកាតឥណទាន។ ជំនួសឱ្យការទិញអ្វីៗគ្រប់យ៉ាងដែលពឹងផ្អែកទៅលើកាតឥណទាន
សាកល្បងប្រើប្រាក់ចំណូលរបស់ក្រុមហ៊ុនអ្នក
ក្នុងការបញ្ជារទិញគ្រឿងបរិក្ខារផ្សេងៗម្តងមួយវិញទៅមើល។
ធ្វើបែបនេះជួយកាត់បន្ថយនូវភាពតានតឹងនៃបន្ទុកប្រាក់បំណុល
នឹងបង្កើនឱកាសនៃការបង្កើតអាជីវកម្មទទួលបានជោគជ័យយ៉ាងខ្លាំងផងដែរ។
5. ត្រូវប្រាកដថាគោលនយោបាយប្រមូលប្រាក់របស់អ្នក
នឹងមិនពន្លិចអ្នក
ប្រសិនបើអាជីវកម្មរបស់អ្នកគឺជាការប្រតិបត្ដិការលក់រាយ
អញ្ចឹងអ្នកត្រូវតែយកលុយភ្លាមៗពីអ្នកទិញ។ ប៉ុន្តែប្រសិនបើអ្នកត្រូវបានផ្តល់សេវា
ដូចជាការពិគ្រោះយោបល់ ឬផលិតផលទៅឱ្យអ្នកលក់រាយ
អ្នកត្រូវតែប្រាកដថាគោលនយោបាយការទូទាត់ប្រាក់របស់អ្នក
ត្រូវបានពិចារណាយ៉ាងល្អិតល្អន់។
កុំផ្អែកការទទួលប្រាក់ទៅលើអ្វីដែលអ្នកគិតថាអតិថិជនរបស់អ្នកនឹងចង់បាន
ផ្អែកទៅលើអ្វីដែលពួកគេនឹងធ្វើឱ្យអាជីវកម្មរបស់អ្នក
ធ្វើប្រតិបត្តិការទៅបានដោយជោគជ័យ។
6. ខិតខំប្រឹងប្រែងអោយអស់ពីសមត្ថភាព
ជាការពិតណាស់ហើយ
នៅពេលដែលចាប់ផ្តើមអាជីវកម្មលើកដំបូង ម្នាក់ៗស្ទើរតែរកពេលសំរាកគ្មាន, ដោះស្រាយគ្រប់បញ្ហាដើម្បីទីផ្សារមានកំណើន។
ការខិតខំប្រឹងប្រែងទាំងអស់នេះរបស់អ្នក នឹងមិនអត់ប្រយោជន៏ទេ។
អ្នកត្រូវតែធ្វើអោយអ្នកដ៏ទៃយល់ឃើញថា
ក្រុមហ៊ុនរបស់អ្នកពិតជាអាចឈានជើងដើរទៅមុខជាក់ជាមិនខាន នៅពេលនោះហើយនឹងមានវិនិយោគទុន
មកទិញ ឬចូលភាគហ៊ុនជាមួយនឹងអាជីវកម្មរបស់ជាក់ជាមិនខាន។
7. ការទាញយកប្រយោជន៍
ពីការផ្សព្វផ្សាយពាណិជ្ជកម្ម និងទីផ្សារសេរី
មានវិធីសាស្រ្តជាច្រើនដើម្បីបង្កើតការភ្ញាក់ផ្អើល
សម្រាប់អាជីវកម្មរបស់អ្នកដោយគ្មានជំពាក់ធនាគារមួយរៀល។
ប្រព័ន្ធផ្សព្វផ្សាយសង្គមគឺជាវិធីដ៏ល្អមួយ
ដើម្បីទទួលបាននូវការទំនាក់ទំនងជាមួយអតិថិជនសក្តានុពល។
ធ្វើឱ្យមានទំនាក់ទំនងល្អជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក
អោយបានច្រើនតាមដែលអាចធ្វើទៅបាន
ហើយព្យាយាមឆ្លើយតបជាមួយនឹងសំណើរបស់ពួកគេអោយបានរហ័ស។
នេះអាចនាំឱ្យពួកគេបង្កើតកំនើននៃសារព័ត៌មានឥតគិតថ្លៃ សម្រាប់អាជីវកម្មរបស់អ្នក។
8. ត្រៀមខ្លួនជាស្រេច ដើម្បីប្រកួតប្រជែង
ការប្រកួតប្រជែងនៅកុ្នងសមរភូមិពាណិជ្ជកម្ម
មិនស៊ីសាច់ហុតឈាមដូចក្នុងសមរភូមិសង្គ្រាមនោះឡើយ។ មិនមានមិត្តពិតប្រាកដ
ឬសត្រូវស៊ូពូជនោះទេ អោយតែមានផលប្រយោជន៏ដល់ស្ថាប័នរបស់ខ្លួនយកទាំងអស់។ ការចាប់ផ្តើមអាជីកម្មដំបូងជាមួយទឹកប្រាក់ដ៏តិចតួចបំផុត
ជៀសមិនផុតពីការនឿយហត់ឡើយ។ ដូច្នេះអ្នកត្រូវតែឆក់ឱកាសបង្កើតភាពជិតស្និទ្ធ
ជាមួយនឹងអ្នកដែលមានធនធាន ឬមានយសស័ក្ត សុខចិត្តអោនលំទោនដាក់គេបន្តិចចោះ
ដើម្បីអាជីវកម្មរីកចំរើនទៅមុខ។
ចូរកុំឱ្យមូលធនជាឧប្បសគ្គដល់គំរោងបើកអាជីវកម្មរបស់អ្នកអោយសោះ។
ធម្មតា អ្នកនឹងមានការលំបាក ហើយអ្នកនឹងមានស្ថានភាពតានតឹងមួយចំនួន
ប៉ុន្តែវាគឺជាផ្នែកមួយនៃភាពជាសហគ្រិន៕