៧ យ៉ាង ដើម្បីបង្កើនផលិតភាពការងារ នៅកន្លែងធ្វើការ!


តើអ្នកកំពុងតែស្វែងរក មធ្យោបាយបង្កើនផលិតភាពការងារមែនទេ? ជាការពិតណាស់អ្នកអាចបំពេញការងារជាច្រើន ហើយសល់ពេលទំនេរទៀត បើសិនជាអ្នកចេះរៀបចំការងារទាំងនោះតាមលំដាប់លំដោយ។


១. បំពេញការងារណាដែលសំខាន់មុនគេនៅពេលដែលអ្នកមានការងារជាច្រើនត្រូវបំពេញ ប្រាកដ៏ណាស់អ្នកពិតជាមិនដឹងថា ត្រូវចាប់ផ្តើមពីកន្លែងណាមុនឡើយ។ ចូរស្វែងយល់ រួចបំពេញការងារចាំបាច់ ហើយនិងបន្ទាន់បំផុត បន្ទាប់មកសឹមធ្វើការងារដែលបន្ទាប់បន្សំតាមក្រោយ។

២. ផ្តោតការយកចិត្តទុកដាក់ទៅលើការងារអ្នកជាចំបង
កុំរវល់ជាមួយនឹងការងារអ្នកដ៏ទៃ ជាពិសេសនៅពេលដែលអ្នកមានភាពតប់ប្រម៉ល់ អ្នកអាចបង្ករកំហុសឆ្គងណាមួយក៏ថាបាន និងព្យាយាមបកស្រាយហេតុផលអោយបានសមរម្យ នៅពេលដែលថ្នាក់លើសួរថាការងារនោះដល់ណាហើយ។

៣. រៀបចំតុធ្វើការ អោយបានរៀបរយ
បើសិនជាតុធ្វើការរបស់អ្នកគ្មានសណ្តាប់ធ្នាប់ អ្នកអាចត្រូវចំណាយពេលវេលាច្រើន ដើម្បីរកឯកសារដែលពាក់ព័ន្ធ។

៤. ជៀសវាងការរំខាន
បច្ចុប្បន្ននេះប្រព័ន្ធបណ្តាញសង្គម គឺជាអ្នកបង្អាក់ដំណើរការងារដ៏ធំបំផុត។ អ្នកប្រហែលគិតថាចំណាយពេលវេលាតែបន្តិចទេ ប៉ុន្តែភ្លេចខ្លួន មួយម៉ោង ពីរម៉ោងបាត់ទៅហើយ។

៥. ដកឃ្លាសំរាក
នៅពេលដែលអ្នកហត់នឿយខ្លាំង អ្នកអាចនឹងមានកំហុសឆ្គងចំពោះការងារ។ ដូច្នេះលៃលកពេលដើម្បីសំរាក ឬទទួលទៀនអាហារអោយមានថាមពលជាមុនសិន ទើបមកបញ្ចប់ការងារនោះតាមក្រោយ។

៦. បែងចែកកាលវិភាគ
បើជាធម្មតាមនុស្សគ្រប់រូប តែងតែមានថាមពល និងគិតអ្វីៗបានច្រើននៅពេលព្រឹក។ ចូរអ្នកបំពេញការងារណាដែលពិបាកមុន ការងារងាយស្រួលតាមក្រោយ ដូច្នេះអ្នកនឹងមិនបារម្ភចំពោះការងារនោះ នឹងមិនរួចរាល់មុនពេលទៅផ្ទះ។

៧. កុំឧស្សាហ៏ពិនិត្យមើល អ៊ីម៉ែលរបស់អ្នក
បើសិនជាអ្នកមានសារសំខាន់ដែលត្រូវផ្ញើរមកថ្ងៃនេះ ប្រាប់អោយបុគ្គលនោះទូរស័ព្ទមកជំនួសវិញ ព្រោះអ្នកមានការងារច្រើនដែលត្រូវធ្វើ។ ពេលវេលាដែលល្អសំរាប់ពិនិត្យមើល អ៊ីម៉ែល នោះគឺមុនពេលចូល និងពេលជិតត្រឡប់ទៅផ្ទះ។

ធ្វើការអោយមានប្រសិទ្ធភាពខ្ពស់ គឺល្អសំរាប់អ្នក និងនាយកគ្រប់គ្រង។ នៅពេលដែលអ្នកមាន ផលិតភាពការងារខ្ពស់ អ្នកក៏បានធូរស្បើយអារម្មណ៏ និងមានពេលវេលាច្រើននៅពេលល្ងាច៕

មុន បន្ទាប់