ដំណើរកំសាន្ត ដែលមិនពាក់ព័ន្ធ នឹងការងារ


គ្រាន់តែការរៀបចំដំណើរកំសាន្ត ទៅទីណាមួយនោះវាឈឺក្បាលណាស់ទៅហើយ។ ចុះទំរាំអ្នកដែលមានការងារត្រូវបំពេញ បន្ទាប់ពីត្រឡប់មកវិញ តើការលំហែរកាយនោះមានក្តីសុខដែរឫទេ? ដូច្នេះដើម្បីអោយដំណើរកំសាន្តនោះ ប្រព្រឹត្តទៅដោយអ្នកមិនបារម្ភពីការងារ អ្នកត្រូវតែរៀបចំផែនការជាមុន។


ដាក់កាលបរិច្ឆេតអោយបានល្អ
ធាតុផ្សំដ៏សំខាន់មួយដើម្បីកាត់បន្ថយភាពតានតឹង គឺអ្នកត្រូវតែរៀបចំគំរោងជាមុន។ នេះអាចធ្វើអោយអ្នកមានឱកាសបញ្ចប់ការងារ មុនចេញដំណើរកំសាន្ត និងត្រឡប់ចូលមកធ្វើការងារណាដែលងាយស្រួល។

កុំដាក់គំរោងដើរលេងច្រើនកន្លែងពេក
អ្នកគិតថាចំណេញពេលវេលា ព្រោះយូរៗបានដើរកំសាន្តម្តង។ តែផ្ទុយទៅវិញាអាចនាំអោយអ្នក មិនបានផ្តោតអារម្មណ៏ ចំពោះទេសភាពដ៏ស្រស់ត្រកាលនៅកន្លែងនោះ។ តួរយ៉ាងដូចជា ការជិៈលើតែរថយន្តមើលបរិវេណអង្គរវត្ត តែក្នុងរយៈពេលប៉ុន្មានម៉ោង ដោយមិនបានចុះធ្វើដំណើរទស្សនាដោយផ្ទាល់ នោះក៏គ្មានន័យអ្វីដែរសំរាប់ដំណើរកំសាន្តមួយនោះ។

កុំប្រញាប់ប្រញាលពេក
សរសេរជាសំបុត្រ ឬសារសំរាប់មិត្តរួមការងារ និងអតិថិជន ដាក់នៅលើតុ ឬបណ្តាញសង្គមថាអ្នកសុំសំរាកមួយរយៈ ដើម្បីអោយពួកគាត់ជួយសំរួលការងារណាដែលចាំបាច់ អោយអ្នកបំពេញមុនពេលចេញដំណើរ។

ត្រៀមការត្រលប់មកវិញ
ដើម្បីជាសារៈប្រយោជន៏ដល់ដំណើរកំសាន្ត អ្នកគួរតែត្រៀមត្រឡប់មកផ្ទះវិញអោយបានមុន ចូលធ្វើការមួយថ្ងៃ ព្រោះការធ្វើដំណើរក៏ត្រូវការប្រើថាមពលដែរ ហើយម្យ៉ាងវិញទៀត អ្នកក៏មានពេលវេលារៀបចំបោកគក់ ខោរអាវ និងផ្ទះសំបែងផងដែរ។

ជំនួសអោយអារម្មណ៏ធុញថប់ ថានឹងត្រឡប់ទៅធ្វើការនៅថ្ងៃស្អែកវិញ ដោយការនឹកមមៃនៃដំណើរកំសាន្តល្អៗ មុនពេលចូលគេង អាចធ្វើអោយអ្នកលង់លក់យ៉ាងស្កប់ស្កល់ និងមានថាមពលសំរាប់បំពេញការងារនៅថ្ងៃស្អែកផងដែរ៕

មុន បន្ទាប់