កត្តារ ៨ យ៉ាង គួរពិចារណា មុនពេលបង្កើតអាជីវកម្មថ្មី


ប្រព័ន្ធ អ៊ីនធឺណែត បានបង្ករអោយមានលក្ខណៈងាយស្រួល ចំពោះការបង្កើតអាជីវកម្មនានារ មិនថាអ្នកនៅជ្រុងខាងណានៃពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ កត្តាដែលគួរប្រុងប្រយ័ត្នក៏នៅតែមាន សំរាប់សហគ្រិនមុនពេលចាប់ផ្តើមអាជីវកម្មអ្វីមួយ។ ខាងក្រោមនេះជាបញ្ហារមួយយចំនួន ដែលត្រូវត្រិះរិះ ពិចារណា ដើម្បីអោយអាជីវកម្មរបស់អ្នក រីកចំរើនទៅមុខឥតឈប់ឈរ។


១. តើអ្នកស្គាល់អ្នកណាខ្លះ?
ជាការចាំបាច់ខ្លាំងណាស់ ដែលអ្នកត្រូវតែមានមនុស្សដែលទុកចិត្ត និងមានសមត្ថភាព ចាំបំពេញការងារនោះជំនួសអ្នកពីចំងាយ។

២. ទីប្រជុំជនដែលទើបនឹងរីកចំរើន
ទន្ទឹមនឹងការចាប់ផ្តើមអាជីវកម្ម កំពុងតែមានភាពរីកដុុះដាលគ្រប់ទីកន្លែង អ្នកគួរតែជ្រើសរើសទីប្រជុំជនណា ដែលមានការប្រកួតប្រជែងតិច ប៉ុន្តែមានតំរូវការខ្ពស់។ បើមិនដូច្នោះទេ អ្នកអាចប្រឈមនឹងហានិភ័យខ្ពស់។

៣. ឱកាស និងបណ្តាញទំនាក់ទំនង
ត្រូវប្រាកដ៏ថាតំបន់នោះមានភាពទាន់សម័យមធ្យម ជាពិសេសប្រព័ន្ធផ្សព្វផ្សាយ និងអ៊ីនធឺណែត ដើម្បីអោយអ្នកអាចណែនាំផលិតផល ឬសេវាកម្មរបស់អ្នកដល់ប្រជាជនមូលដ្ឋាន។

៤. ភាពស៊ីវិល័យ
ការចាប់ផ្តើមអាជីវកម្មក៏ដូចជាការកសាងជីវិតថ្មីមួយដែរ ត្រូវតែស្វែងយល់ពីទំនៀមទំលាប់ ប្រពៃណីរបស់ប្រជាជនដែលរស់នៅទីនោះ ថាតើអ្នកអាចសំរបខ្លួនជាមួយនឹងពួកគាត់បានដែរឬអត់? ទោះបីជាអ្នកទៅត្រួតពិនិត្យម្តងម្កាលក៏ដោយ។

៥. ជីវភាពរស់នៅប្រចាំថ្ងៃ
តំលៃជួលអាគារ អាហារ និងការបង់រំលោះសំភារៈផ្សេងៗ សុទ្ធតែត្រូវបានបូកបញ្ចូលក្នុងគណនីចំណាយទាំងអស់។ ដូច្នេះ អ្នកត្រូវធ្វើការគណនាអោយបានច្បាស់លាស់ ជាពិសេសប្រាក់ចំណូលរបស់ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ។

៦. ច្បាប់នៅក្នុងតំបន់
ស្វែងយល់អោយបានច្បាស់ពីច្បាប់អាជីវកម្ម ព្រោះតំបន់និមួយៗមានការហាមប្រាមផ្សេងៗគ្នា មុននឹងសំរេចចិត្តជ្រើសរើសជាគោលដៅចុងក្រោយ។

៧. ស្វែងរកអតិថិជនសក្តានុពល
មធ្យោបាយដ៏ល្អបំផុត សំរាប់បង្កើនអាជីវកម្មរបស់អ្នកនោះ គឺបង្កើតអតិថិជនសក្តានុពល (ម៉ូយដុំ) ដោយលក់បញ្ចុះតំលៃ ៥ ឬ ១០ ភាគរយ តាមដែលអាចធ្វើទៅបាន។

៨. ការចងសម្ព័ន្ធភាព
បើសិនជាអ្នកមានផលិតផល ឬសេវាកម្ម ដែលពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុនធំៗ អ្នកគួរតែជ្រើសរើសទីប្រជុំជនណា ដែលមានសាខារបស់ក្រុមហ៊ុននោះ ដើម្បីងាយស្រួលទំនាក់ទំនង និងមិនចំណាយថ្លៃដឹកជញ្ជូនអស់ច្រើន៕

មុន បន្ទាប់